ទំហំផ្ទុកទិន្ន័យលើ cloud កាន់តែធ្វើឱ្យការរក្សាឯកសាររបស់អ្នកកាន់តែងាយស្រួលទាញយកមកប្រើប្រាស់ទោះនៅទីណាក៏ដោយ។ ទោះជាអ្នករក្សា folder ហើយចូលដំណើរការបើកពីកុំព្យូទ័រផ្សេងក៏បានដែរ។
នៅពេលដែលអ្នកបានប្រើប្រាស់ OneDrive នោះអ្នកក៏អាចទាញយកឯកសារដែលមិនបានរក្សាទុកលើ OneDrive folder បាននៅពេលមានអ៊ិនធើណេត។ លក្ខណៈពិសេសនេះអាចប្រើបានជាមួយ Windows 7, Windows 8, and Windows 10 ប៉ុន្តែសម្រាប់ Windows 8.1 មិនអាចប្រើបាននោះទេ បុន្តែបើកុំព្យូទ័រប្រើ Windows 8.1 អាចទាញយកឯកសារពីកុំព្យូទ័រដ៏ទៃបាន។
ដំបូង បើអ្នកចង់ប្រើ fetch feature អ្នកត្រូវកំណត់វាសិន ហើយត្រូវមាន OneDrive លើកុំព្យូទ័ររបស់អ្នក។
ការកំណត់ដើម្បីទាញយកឯកសារ
- ចុចស្តាំលើ OneDrive icon រួចជ្រើសរើសយកពាក្យ Settings
- បន្ទាប់មកទៀត window នឹងបង្ហាញផ្ទាំងមួយទៀត នៅផ្នែកខាងក្រោមរបាSettings បន្ទាប់មកគ្រីសក្នុង Let me use OneDrive to fetch any of my files on this PC
- ចុចលើពាក្យ OK
ភ្ជាប់អ៊ិនធើណេត
បើក Web browser រូច log ចូល OneDrive (អ្នកអាច Log ចូល OneDrive តាមរយៈ Web browser មិនមែនតាមរយៈបើកកុំព្យូទ័រផ្ទាល់នោះទេ)
បន្ទាប់មករើសយកឈ្មោះកុំព្យូទ័រដែលអ្នកចង់ចូលទៅបើកឯកសារ
បន្ទាប់មកនឹងមានការទាមទារបំពេញកូដសំងាត់ដើម្បីបើក នោះអ្នកអាចយកកូដដែលផ្ញើរចូលម៉េល ឬសារ មកបំពេញនោះអ្នកអាចបើកបានហើយ។
មិនត្រឹមតែឯកសារក្នុង OneDrive នោះទេ ប៉ុន្តែឯកសារផ្សេងទៀតលើកំព្យូទ័ររបស់អ្នកក៏អាចមើលឃើញផងដែរ៕
No comments:
Post a Comment