Saturday, November 21, 2015

ស្ថាបនិករបស់ក្រុមហ៊ុន Microsoft បង្ហាញវីដេអូរខ្លីបខ្លីមួយបញ្ជាលើស្មាតកញ្ជក់។ វីដេអូរខ្លីបខ្លីមួយមានរយៈពេលប្រមាណ 2 នាទី បង្ហាញពីអ្នកសរសេរកម្មវិធីម្នាក់ក្នុងក្រុមហ៊ុន Microsoft បញ្ជាលើកញ្ចក់ឱ្យបង្ហាញ និងផ្លាស់ប្តូរតាមការចង់បានផ្សេងៗ។
កញ្ចកជាគ្រឿងសំអាងមួយដែលមានប្រយោជ៍ ហើយយើងក៏អាចកែច្នៃវាឱ្យក្លាយជាប្រយោជន៍ផ្សេងៗតាមសម័យបច្ចេកវិទ្យា។ លោកEvan Cohen​ អ្នកសរសេរកម្មវិធីនៅក្រុមហ៊ុន Microsoft បានសម្រេចចិត្តបង្កើតស្មាតកញ្ចក់ដោយខ្លួនឯងដោយចំណាយពេលថ្ងៃចុងសប្តាហ៍ មានរយៈពេលសរុប 20  ម៉ោង។


ស្មាតកញ្ចក់ត្រូវបានបង្កើតឡើងដូចប្រឌិតជាមួយសមត្ថភាពពិសេស ទទួលបានព័ត៌មានពីអ្នកបញ្ជាដោយមិនទាមទារការប៉ះបញ្ជាផ្ទាល់។ លោកបានប្រើសម្លេងបញ្ជាឱ្យវាបង្ហាញដូចជា ព័ត៌មានអាកាសធាតុ ផែនទី កាលបរិច្ឆេទ Reminder បិទ បើកអំពូល បញ្ជាប្តូរអំពូលជាដើម។
លោក Evan Cohen បានបញ្ជាឱ្យស្មាតកញ្ចក់បង្ហាញកម្មវិធី និងព័ត៌មានផ្សេងៗ រហ័សទាន់ចិត្តដូចវីដេអូរខ្លីខាងក្រោម៖ 

No comments:

Post a Comment