ក្រុមហ៊ុនផលិតកាមេរ៉ារបស់ប្រទេសជប៉ុនបានបង្ហាញនូវកាមេរ៉ា
ប្រភេទថ្មីរបស់ខ្លួន ដែលអាចដំណើរការមុខងារ ISO
ដល់ទៅកម្រិត៤លានឯណោះ។
កាមេរ៉ាដែលក្រុមហ៊ុនបានប្រកាសនេះគឺ Canon ME20F-SH
ដែលមានសមត្ថភាពអស្ចារ្យអាចផ្ដិតយករូបភាពនិងវីដេអូនៅទីងងឹតបាន
យ៉ាងល្អ សូម្បីតែភ្នែករបស់យើងមិនអាចមើលឃើញនោះ។
ក្រុមហ៊ុនកាមេរ៉ាដ៏ធំនេះបានអះអាងថា
កាមេរ៉ានេះអាចប្រើប្រាស់បានក្នុងការថតភាពយន្តខ្នាតធំ
ថតកម្មវិធីទូរទស្សន៍ និងភាពយន្តឯកសារបានយ៉ាងស្រួល។
ប៉ុន្តែកាមេរ៉ាតម្លៃ៣ម៉ឺនដុល្លារនេះអាចថតយកវីដេអូបានក្នុង
កម្រិតត្រឹមតែ 1080p ប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យវាពិសេសបែបនេះ
គឺវាមាននូវ Sensor CMOS ប្រភេទ 35mm ដែលអាចថតវីដេអូជាប្រភេទ
HD បានយ៉ាងច្បាស់ល្អបំផុត។
ចំណុចមួយទៀតដែលធ្វើឲ្យកាមេរ៉ានេះលេចធ្លោនោះគឺវាមានទម្ងន់
ត្រឹមតែ១,១គីឡូក្រាមតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះកាមេរ៉ានេះក៏មាននូវចំណុចអវិជ្ជមានមួយផងដែរ
គឺវាមិនមានមកជាមួយនូវអេក្រង់ដែលអាចឲ្យយើងធ្វើការ Setting
និងមើលរូបភាពបាន នៅពេលយើងបានថតភ្លាមៗនោះទេ។
ប៉ុន្តែវាមានរន្ធសម្រាប់តភ្ជាប់អេក្រង់បន្ថែមពីលើបាន។
កាមេរ៉ា Canon ME20F-SH នេះនឹងមានដាក់លក់នៅក្នុងខែធ្នូ ខាងមុខនេះជាមួយតម្លៃ៣ម៉ឺនដុល្លារ៕
No comments:
Post a Comment