ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបំបាក់ក្រុមមកពីប្រទេសឡាវ
Lao Champa ដោយលទ្ធផលយ៉ាងចាស់ដៃបំផុតគឺរហូតដល់២១-០
នៃពានរង្វាន់ 2015 Yunnan, Asean International Football Open
Tournament នៅប្រទេសចិន
បន្ទាប់ពីឈ្នះក្រុមចិនដែលលេងលីកទី៣នៅចិនកាលពីពីរថ្ងៃមុន។
តាមការឲ្យដឹងពីអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានៅព្រឹក
នេះមិញ លោក ឆាំង ពិសិដ្ឋ ប្រាប់ថា ២១គ្រាប់របស់កម្ពុជាគឺកីឡាករ
ទូច រ៉ូម៉ារកបាន៤គ្រាប់ (នាទីទី ៥, ៣២, ៤៩ និង៥៣) កែ
វណ្ណៈរកបាន៣គ្រាប់ (នាទីទី១៨, ៣៤ និង៦៣) ផានី
អ៊ីរដ្ឋារកបាន១គ្រាប់នាទីទី២២ ខែក ខេមរិន្ទរកបាន១គ្រាប់នាទីទី២៤
ស៊ុន វ៉ាន់ដេតរកបាន១គ្រាប់នាទីទី៣៦ ច្រឹង ពលរដ្ឋ
រកបាន១គ្រាប់នាទីទី៣៩ ប្រាក់ មុន្នីឧត្តមរកបាន៨គ្រាប់
(នាទីទី៥១, ៥៩, ៦២, ៦៤, ៦៦, ៦៩, ៧៣ និង៧៤) ឈិន
ឈឿនរកបាន១គ្រាប់នាទីទី៥៨ និង ទិត្យ ឌីណា រកបាន១គ្រាប់នាទីទី៨២។
ព្រឹកមិញនេះ តារាឆ្នើម ប្រាក់ មុន្នីឧត្តម
រកគ្រាប់បាល់បានច្រើនជាងគេរហូតដល់៨គ្រាប់ម្នាក់ឯង
បន្ទាប់ពីរកបាន៣គ្រាប់ម្នាក់កាលពីពីរថ្ងៃមុននៅពេលក្រុម
កម្ពុជាយកឈ្នះក្រុមចិន Baotou Nanjiao FC ដោយលទ្ធផល ៣-១៕
No comments:
Post a Comment