ម៉ាស៊ីនបោកសំលៀកបំពាក់ សាមសុងActiv Dualwash លក់បានចំនួនមួយលានគ្រឿងទូទាំងពិភពលោកចាប់តាំងពីពេលចេញលក់នៅលើទីផ្សារកាលពីខែកុម្ភ: ឆ្នាំ2015 មក។ខណៈពេល Active Dualwash គឺជាម៉ាស៊ីនដែលមានភាពជោគជ័យជាងគេរបស់សាមសុងម៉ាស៊ីនមួយនេះបានបង្កើតកំណត់ត្រាថ្មីមួយតាមរយៈបង្កើនចំនួនលក់ទៅដល់3.500គ្រឿងក្នុងមួយថ្ងៃឬយ៉ាងហោចណាស់2គ្រឿងក្នុង1នាទី។
ឧបករណ៍ដ៏មានភាពច្នៃប្រឌិតមួយនេះ
ត្រូវបានសម្ពោធឲ្យប្រើបា្រស់នៅប្រទេស កូរ៉េខាងត្បូង
មុនពេលដាក់លក់នៅអាមេរិចខាងជើង អាមេរិចឡាទីន តំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និង
តំបន់អាហ្រ្វិក។ កំឡុងពេលត្រីមាសទី1 នៃឆ្នាំ2015
ម៉ាស៊ីនបោកគក់ មួយនេះមានចំណែក ទីផ្សារ17% នៅក្នុងចំណោមម៉ាសុីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុនសាមសុង
ហើយបន្តកើន ដល់36% និង41% នៅត្រីមាសទី2 និងទី3 ។
No comments:
Post a Comment