វត្តមាន surface Pro 4 របស់ក្រុមហ៊ុន Microsoft លើទីផ្សារគិតមកដល់ពេលនេះមិនទាន់បានមួយខែផង ប៉ុន្តែការប្រកួតប្រជែងលើទីផ្សារកាន់តែខ្លាំងជាពិសេសជាមួយ iPad Pro និងឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Apple។
Surface Pro 4 ជាឧបករណ៍ទំនើបដែលត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ជាពិសេត្រូវបានត្រួតពិនិត្យពីម៉ូដែលច្បងពីរគ្រឿង Surface Pro 2 និង Surface Pro 3។ វាជា Tablet ទំនើបដែលអាចប្រើប្រាស់ជំនួសកុំព្យូទ័របាន។
ទន្ទឹមនឹងការដាក់លក់ Surface Pro 4 លើទីផ្សារ វាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ដូចជា៖
- វាមានតួនាទីជាកុំព្យូទ័រ និងជា Tablet ផងដើម្បីបំពេញតម្រូវការគ្រប់ប្រភេទរបស់អ្នកប្រើប្រាស់
- មាន Surface Pen ភ្ជាប់មកជាមួយមិនចាំបាច់ប៉ះបញ្ជាផ្ទាល់
- Type Cover ថ្មីមានកម្រាស់ក្រាស់បន្តិច សម្រាប់ភ្ជាប់ Keyboard ឱ្យកាន់តែកៀកជិតគ្នាងាយស្រួលប្រើ
- កម្រិតការពារអេក្រង់ 1,024 កាត់បន្ថយពន្លឺព័ណ៌ខៀវ
- ទំហំអេក្រង់តូចល្មម 12.3 អ៊ីងងាយស្រួលកាន់នៅពេលប្រើជា Tablet និងលេងហ្គេមកម្សាន្តផ្សេងៗ
- មានច្រើនទំហំសម្រាប់ជ្រើសរើស 128 GB 6th Generation Intel® Core™ M3 with 4 GB of RAM
- 128 GB 6th Generation Intel® Core™ i5 with 4 GB of RAM
- 256 GB 6th Generation Intel® Core™ i5 with 8 GB of RAM
- 256 GB 6th Generation Intel® Core™ i7 with 8 GB of RAM
- 256 GB 6th Generation Intel® Core™ i7 with 16 GB of RAM
-
ក្នុងខណៈពេលដែលទីផ្សារលក់ចេញរបស់ Surface Pro 4 កំពុងតែមមាញឹកក្រុមហ៊ុន Apple បានប្រកាស iPad Pro បំពាក់អេក្រង់ទំហំ 12.9 ប្រភេទ 12.9 និងប្រើ Chip ប្រភេទ 64-bit A9X ។ ជាងនេះ វាភ្ជាប់មកជាមួយប៊ិក Apple Pencil និងស្មាត Keyboard ។ iPad នេះប្រើ CPU ខ្លាំងជាង iPad Air 2 ពីរដង និងប្រើការប៉ះបញ្ជាលើអេក្រង់ជា Multi‑Touch ។ សម្រាប់ទំហំរបស់វាមិនធំពេក វាសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន។iPad Pro មានកម្រាស់ស្តើង ភ្លឺ និងភ្ជាប់មេម៉ូរ៉ីបីប្រភេទ 32GB ឬ 128GB រួមជាមួយជម្រើសបីព័ណ៌ប្រាក់ មាស និងព័ណ៌ប្រផេះ។
No comments:
Post a Comment