បើយោងតាមសំដីរបស់លោក កាង យូរហូរ
អ្នកគ្រប់គ្រងផ្នែកលក់នៃហាងលក់ទូរស័ព្ទអប្សរាដែល ជាហាងទូរស័ព្ទដ៏ធំមួយ
នៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា សាមសុង Galaxy Note 5 ទទួលបានការពេញ
និយមខ្លាំងពីសំណាក់បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ដោយសារតែមានប៊ិក S Pen និងមានកម្មវិធី
ល្អៗងាយស្រួលប្រើ។ចំនែកឯទូរស័ព្ទសាមសុង Galaxy S6 edge+ វិញមានការពេញនិយមច្រើនពីសំណាក់
ក្រុមយុវវ័យដែលចូលចិត្តភាពស៊ីវិល័យ។ អតិជនប្រមាណជាង 50% របស់់ហាងទូរស័ព្ទដៃមួយនេះ
មានការពេញនិយមជាខ្លាំងចំពោះទូរស័ព្ទទំាងពីរមូ៉ដែលនេះជាងគេ។
ស្រដៀងគ្នានេះផងដែរ នៅហាងលក់ទូរស័ព្ទហាក់សែរវិញ
អតិថិជនភាគច្រើនចូលចិត្តប្រើទូរស័ព្ទសាមសុង Galaxy Note 5 និង សាមសុង Galaxy S6 edge+ ដោយសារតែមានកម្មវិធីងាយស្រួលដោនឡូដ និងងាយស្រួលប្រើ។
បុគ្គលិកផ្នែកលក់ម្នាក់បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ
ចូលចិត្តប្រើ ទូរស័ព្ទ Galaxy Note 5 ជាងគេ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះ GfK បានចេញរបាយការណ៍មួយថា
ទូរស័ព្ទសាមសុង Galaxy Note 5 និង Galaxy S6 edge+ មានចំណែកទីផ្សារប្រមាណជា 55% នៃស្មាតហ្វូននៅក្នុងប្រទេស កម្ពុជា។
ការស្រាវជ្រាវនេះផ្តោតសំខាន់ទៅលើ 8
ខេត្តក្រុងសំខាន់ក្នុងប្រទេសកម្ពុជា។
No comments:
Post a Comment