ក្រុមHacker របស់ Isis ត្រលប់មកវិញដើម្បីសងសឹក
នៅរដ្ឋអ៊ីស្លាម និងក្រុមសមយុទ្ធសេរ៉ី
នៃប្រទេសអ៊ីរ៉ាក់ បានបង្ហាញថា Twitter
ចំនួនរាប់ពាន់account
ត្រូវបាន Hack ជាមួយការបង្ហាញលេខទូរស័ព្ទសមាជិករបស់ CIA និង FBI ដើម្បីសងសឹកពីការសម្លាប់ក្រុម
Hacker កំពូលរបស់ខ្លួន។Twitter account ច្រើនជាង 54,000 រួមជាមួយ password ជាច្រើន ត្រូវបានបង្ហោះសប្តាហ៍មុន
ដែលនេះជាសង្គ្រាមលើបណ្តាញក្នុងសាកលលោកយ៉ាងធំ។ ក្រុម Hacker មួយក្រុមដែលបង្កើតឡើងដោយសមាជិក
ISIS ត្រូវបានគេហៅថា ‘Cyber
Caliphate’ បានគ្រប់គ្រង់ Account ជាច្រើន និងបានប្រើ Account ទាំងនោះដើម្បី ឃោសនា អ៊ីរ៉ាក់និងស៊ីរី
នេះយោងតាមការរាយការណ៍ កាសែត Daily
Express ។ ជនរងគ្រោះ
ត្រូវបានគេបង្ខំឱ្យមើលវោហាសាស្ត្រអំណាចរបស់ ISIS ដោយផុសចេញពី Account របស់អ្នករងគ្រោះទាំងនោះ។
ក្រុម Hacker ក៏បានផុសពត៌មានផ្ទាល់ខ្លួន រួមជាមួយលេខទូរស័ព្ទរបស់ក្រុម CIA និង FBI និងរបស់ក្រុមសន្តិសុខជាតិអាមេរិច National Security Agency (NSA) ក្នុងពេលតែមួយ។ ក្រោយពីសំលាប់ក្រុម Hacker កំពូលអស់ជាច្រើននាក់ពីបទ Hack លើ account របស់ Twitter Pentagon កាលពីដើមឆ្នាំ សកម្មភាពក្រុម Hacker ក៏មានសភាពស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែក្រោយមកក្នុងសប្តាហ៍មុននេះក្រុមនេះបង្ហាញខ្លួនម្តងទៀតជាមួយឃ្លាថា“We are back.” ។ ក្រុមនេះក៏បាន ប្រើពាក្យចំអកជាច្រើនមុនពេលភ្ជាប់ Link ដើម្បីចូលទៅលួចទិន្ន័យ Twitter account។ ពួកគេបានលើកឡើងថា “យើងប្រើរយៈពេលមួយឆ្នាំដើម្បីផ្សព្វផ្សាយអ្វីដែលមានក្នុងដៃរបស់យើង ហើយយើងនឹងលើកទង់របស់ពួកយើងនៅចំកណ្តាលសហគមន៍អឺរ៉ុប” បន្ទាប់មកទៀត Account របស់ពួកគេត្រូវបានផ្អាកដោយ Twitter។
No comments:
Post a Comment