R5 ជាមនុស្សយន្តដែល អង្គការ NASA បានផលិតឡើង ដើម្បីធ្វើការ ស្រាវជា្រវ
និងប្រមូល ពត៌មាននានា នៅក្នុងលំហ ជំនួសមនុស្ស។ នេះជាវិធីមួយ ដែលអាច
ជួយឱ្យការ ស្វែលយល់ អំពីភព ព្រះអង្គារនេះអាច ប្រព្រឹត្តទៅ ប្រកប ដោយ
សុវត្ថិភាព ហើយនឹងមាន ភាពច្បាស់លាស់។ នាយក គ្រប់គ្រង សម្រាប់បេសកម្ម អវកាស
របស់អង្គការ NASA លោក Steve Jurczyk បាននិយាយថា «ពួកយើងមាន គោលដៅ
ដើម្បីធ្វើការ សិក្សាស្រាវជ្រាវ ពីភព នានាដែល ស្ថិតនៅ ឆ្ងាយពី ភពផែនដី យើង
អោយ បានច្បាស់ ជាពិសេស គឺភពដែលមាន លក្ខណៈពិសេស និងអាថ៌កំបាំង ដូចភពអង្គារ
នេះឯង»។ បើតាមសំដី របស់លោក អាចបកស្រាយ ថាការសិក្សា និងប្រមូល ពត៌មាន
ពីភពព្រះអង្គារ គឺមាន ភាព លំបាក សម្រាប់ មនុស្ស ដូចនេះហើយ NASA
ត្រូវរកមធ្យោបាយ ផ្សេតទៀត។ R5 ជាប្រភេទ មនុស្សយន្ត ដែលត្រូវបាន ពួកគេ
ព្យាយាម អភិវឌ្ឍន៍ និង បំពាក់នួវ ឧបករណ៍ អមដោយ បច្ចេកវិទ្យា ខ្ពស់ដើម្បីអាច
បំពេញ នូវបេសកម្ម លំហជំនួស មនុស្ស«។ គួរបញ្ជាក់ ផងដែរថា ភពព្រះអង្គារ
ជាភពតូច មួយដែលស្ថិតនៅ ក្នុងប្រព័ន្ធ ព្រះអាទិត្យរបស់ យើងដែរ វាត្រូវបាន
គេឱ្យ ឈ្មោះមួយ ទៀតថា «Red Planet» ឫភពក្រហម ដែលវាមាន លក្ខណៈស្រដៀង ទៅនឹង
ភពផែនដី យើងដោយសារ វាមានរដូវ ផ្លាស់ប្តូរ ដែរ។
Tuesday, November 24, 2015
NASA ផលិតមនុស្សយន្តដើម្បីពង្រីកការស្រាវជា្រវ និងប្រមូលពត៌មានពីភពព្រះអង្គារ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment